ការប្រឡងឆមាសទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦

ការប្រឡងឆមាសទី២ បានចាប់ផ្តើមនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ សាលារៀន អន្តរទ្វីប អាមេរិកាំង​ តាមសាខារៀងៗខ្លួន​ បានចាប់ផ្តើមដំណើរការប្រឡងឆមាសលើកទី២ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់។  ការប្រឡងឆមាសទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ហើយខាងលើនេះជាកម្រងរូបភាពកំឡុងពេលប្រឡងឆមាសទី២។

បំណិនជីវិត ឡុកឡាក់សាច់គោ

សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប​ ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។​ ជាក់ស្តែងកាលពីថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូនៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំបំណិនជីវិតស្តីអំពី ឡុកឡាក់សាច់គោសម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ដើម្បីស្វែងយល់ពីរបៀបធ្វើឡុកឡាក់សាច់គោនិងបង្ហាញសម្ភារ គ្រឿងទេស ឱ្យសិស្សស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ​ ។

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៥ (វគ្គជម្រុះជុំទី១)

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង អគារ លីម គីមណយ សាខាម៉ៅសេទុង បានប្រារឰ​កម្មវិធី​ការប្រកួតចំណេះដឹងវប្បធម៌ អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើក​ទី៥ ថ្នាក់ទី៧ ដល់ទី១២ សម្រាប់ វគ្គជម្រុះទី១​ និងវគ្គជម្រុះទី២ ​ដើម្បីជ្រើសរើសយកបេក្ខជនត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ។     នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជនបានប្រកួតប្រជែងគ្នាដើម្បីស្វែងរកបេក្ខជនលេខ១ លេខ២ និងលេខ៣។ នៅក្នុងវគ្គជម្រុះនីមួយៗមានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូ​មុខ​តាមមុខវិជ្ជា។ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។