កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយប្រាយអ៊ិនហូលឌិនដើម្បីពិនិត្យសុខភាពភ្នែកសម្រាប់សិស្សថ្នាក់បឋមសិក្សា។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកទៅលើសុខភាពជាចម្បង និងបណ្តុះបណ្តាលគំនិតឱ្យយល់ដឹងវិធីការពារ និងការព្យាបាលទៅដល់សិស្សានុសិស្ស។ លោកគ្រូពេទ្យថាបើតាមបច្ចេកទេស លោកលើកទឹកចិត្ត ដល់អ្នកមានបញ្ហាភ្នែកមីញ៉ូប គួរប្រើប្រាស់វែនតាឱ្យបានគ្រប់គ្នា ហើយប្រើឱ្យបានទៀងទាត់ ប៉ុន្តែវែនតាទាំងនោះ ត្រូវឆ្លងកាត់ពីអ្នកជំនាញ និងអ្នកបច្ចេកទេសឱ្យបានត្រឹមត្រូវ។
Category: ផ្សេងៗ