កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សចំនួនពីរនាក់ទៅចូលរួមពិធីប្រឡងគំនូរកុមារដែលរៀប ចំដោយកាក បាទក្រហមកម្ពុជានៅមណ្ឌលសាលាបឋមសិក្សាជ័យជំនះ។ ការប្រឡងគំនូរកុមារនេះជាលើកទី១ដែលសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង មានឱកាសបានបញ្ចេញសមត្ថិភាពលើការប្រកួតគំនូរជាមួយនឹងបេក្ខជនមកពីសាលារៀននានា។ លោក យឹម យូហៀង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បានលើកឡើងថា ពិធីនេះមួយបានលើកកម្ពស់ស្នាដៃអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា បញ្ជ្របកាយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្តសទ្ធាជ្រះថ្លាស្រឡាញ់មនុស្សជាតិតាមរយៈកុមារដែលជាទំពាំងស្នងឬស្សីនេះ។ ការប្រឡងគំនូរកុមារសាខាកាកបាទក្រហមចាប់ពីរាជធានីខេត្ត ហើយកំណត់យកត្រឹមចំណាត់ថ្នាក់លេខ១ដល់លេខ៣ សម្រាប់ថ្នាក់ជាតិ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នកចូលរួមប្រកួតគំនូរតាមសាខា ហើយជាប់ចំណាត់ថ្នាក់លេខ១និងលេខ៣ នឹងទទួលបានពានរង្វាន់ និងរង្វាន់លើកទឹកចិត្ត។ ដោយឡែកសម្រាប់ជ័យលាភីថ្នាក់ជាតិនឹងមានពិធីប្រគល់រង្វាន់ថ្នាក់ជាតិផ្សេងទៀត៕
អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ