កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ មានកិច្ចប្រជុំ បូកសរុបអធិការកិច្ចបឋមសិក្សា ពីគណៈប្រតិភូអធិការកិច្ច នៃមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកប្រធានការិយាល័យបឋមសិក្សា និងជាគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ព្រាប កុម្ភៈ បានបញ្ជាក់ថា ការងារគ្រប់គ្រងរដ្ឋបាល បរិស្ថាន បណ្ណាល័យ និងការងារបច្ចេកទេសបង្រៀនរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង គឺមានការអភិវឌ្ឍ និងរីកចម្រើនហួសពីការរំពឹងទុក។ លោកបានបន្ថែមថា ទោះបីជាសមិទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ពិតមែនក្តី តែគណៈគ្រប់គ្រង នាយក លោកគ្រូ អ្នកគ្រូ និងសហការី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវតែបន្តការខិតខំថែមទៀតនៅឆ្នាំបន្តបន្ទាប់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពអប់រំ ទំាងពេលបច្ចុប្បន្ន និងអនាគត។
Category: អធិការកិច្ចថ្នាក់មន្ទីរអប់រំ